ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទី ព្រឹទ្ធសភា និងលោកជំទាវ អមដោយមន្រ្តីខុទ្ទកាល័យ បានអញ្ជើញជួបព្រះគ្រូចៅអធិការ និងគណៈកម្មការអាចារ្យវត្ត ដើម្បីពិនិត្យពិភាក្សាការរៀបចំកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា
នៅថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទី ព្រឹទ្ធសភា និងលោកជំទាវ អមដោយមន្រ្តីខុទ្ទកាល័យ បានអញ្ជើញជួបព្រះគ្រូចៅអធិការ និងគណៈកម្មការអាចារ្យវត្ត ដើម្បីពិនិត្យពិភាក្សាការរៀបចំកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តទេពនិម្មិត ហៅវត្តអញ្ជាញ ស្ថិតនៅក្នុុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាពេលខាងមុខ ៕